អាយឃ្វីស ចេនឡា គឺជាប្រព័ន្ធគ្រប់គ្រងសំណួរ និងការប្រឡងតាមអ៊ីនធឺណិត របស់សាកលវិទ្យាល័យ ចេនឡា ដែលបង្កើតឡើង ដើម្បីឱ្យនិស្សិត អនុវត្តការប្រលងសាកល្បង និងការប្រលងផ្លូវការនានានៅក្នុងសាកលវិទ្យាល័យ ឬថ្នាក់ជាតិ។ iQuiz CLU គឺជាដំណោះស្រាយទំនើបសម្រាប់សាលារៀន សាកលវិទ្យាល័យ វិទ្យាស្ថាន និងវេទិកាសិក្សាតាមអេឡិចត្រូនិក ដើម្បី រៀបចំ និងគ្រប់គ្រង តេស្តសាកល្បង និងការប្រឡងតាមអ៊ីនធឺណិត ប្រកបដោយភាពងាយស្រួល និងសុក្រិតភាពខ្ពស់។ iQuiz CLU is Chenla University's online quiz and exam management system, designed to enable students to take mock exams and official exams at the university or national level. iQuiz CLU is a modern solution for schools, universities, institutes and e-learning platforms to organize and manage online mock exams and exams with ease and high accuracy.
ដើម្បីបង្កើតគណនី សូមចុចលើប៊ូតុង "ចុះឈ្មោះ" នៅលើទំព័រដើម។ អ្នកអាចចុះឈ្មោះដោយប្រើអាសយដ្ឋានអ៊ីមែល ឬគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក។ សូមអនុវត្តតាមការណែនាំដើម្បីបញ្ចប់ដំណើរការចុះឈ្មោះ។ To create an account, click on the "Sign Up" button on the iQuiz CLU website. You can sign up using your email address or social media accounts. Please follow the on-screen instructions during the sign-up process to create an account.
នៅពេលដែលអ្នកបានចូលប្រព័ន្ធហើយ អ្នកអាចរកមើលកម្រងសំណួរដែលមាននៅលើគេហទំព័រដើម ឬស្វែងរកកម្រងសំណួរជាក់លាក់ណាមួយ។ បន្ទាប់មកចុចលើកម្រងសំណួរដែលអ្នកចង់តេស្ត រួចធ្វើតាមការណែនាំនៅលើអេក្រង់ជាការស្រេច។ Once you're logged in, you can browse the quizzes on the home page or search for a specific quiz. Then click on the quiz you want to test and follow the on-screen instructions.
សម្រាប់និស្សិតនៃសាកលវិទ្យាល័យ ចេនឡា នឹងទទួលបានអត្ថប្រយោជន៍អាទិភាព ដោយការសិក្សានៅលើប្រព័ន្ធនេះ ដោយឥតគិតថ្លៃមួយចប់ឆ្នាំសិក្សា។ ចំណែកនិស្សិតពីសាលាផ្សេងទៀត គឺត្រូវចុះឈ្មោះ និងជាវកញ្ចប់ប្រចាំឆ្នាំ ដែលមានតម្លៃស្មើកាហ្វេ១កែវ តែអាចសិក្សាបានពេញ ១ឆ្នាំ!
Students from Chenla University will receive priority benefits by studying on this system for free for the entire academic year. Students from other schools will have to register and purchase an annual package that costs the same as a cup of coffee, but can study for a whole academic year!